អេស្ប៉ាញ៖ កីឡាករអន្តរជាតិសញ្ជាតិអេស្ប៉ាញ Isco ត្រូវបានគេរាយការណ៍ មានបំំណងចង់សងសឹក Real Madrid តាមរយៈការផ្លាស់មកកាន់ Barcelona។
ជាការពិតណាស់ Isco បានចូលរួមជាមួយ Real Madrid ពី Malaga តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយ រូបគេក៏ត្រូវបានគេចាត់ទុកជាវីរបុរសរបស់ក្លិបម្នាក់ដែរតាមរយៈការរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើន ជាពិសេស គឺ ការឈ្នះ Champions League បួនឆ្នាំជាប់ៗគ្នា។ យ៉ាងណាក្តី ដោយសារតែការពុំសូវទទួលបានឪកាសបង្ហាញខ្លួនបានជាប់លាប់ និង កិច្ចសន្យាក៏បានអស់សុពលភាពទៀតនោះ ក៏ រូបគេ និង ក្លិប បានប្រកាសអំពីការចែកផ្លូវគ្នាតែម្តង នាពេលថ្មីៗនេះ។
បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានទម្លាយឲ្យដឹងថា Isco កំពុងមានកូនចិត្តចង់ផ្លាស់មកកាន់ Barcelona ដោយគ្មានតម្លៃខ្លួន ខណៈ រូបគេត្រូវបានគេដឹងថាចង់សងសឹកមកលើលោក Florentino Perez និង លោក Carlo Ancelotti ដែលតែងតែមើលរំលងពីសមត្ថភាពរបស់គេ៕
ប្រភព៖ sportskeeda