កាតា៖ អ្នកចាត់ការក្រុមឥន្ទ្រីដែកអាល្លឺម៉ង់លោក HansiFlick បានថ្លែងសរសើរពីគុណភាពរបស់ក្រុមជប៉ុនមិនដាច់ពីមាត់ មុនប៉ះគ្នានៅការប្រកួត World Cup ពូល E យប់នេះ ប៉ុន្តែទោះជាយ៉ាងណា លោកក៏នៅមានទំនុកចិត្តទៅលើការត្រៀមខ្លួនរបស់ក្រុមលោកផងដែរ។
អាល្លឺម៉ង់ធ្លាប់ទឹកភ្នែកដោយសារក្រុមមកពីអាស៊ីម្ដងរួចមកហើយដោយកាលពី World Cup ឆ្នាំ២០១៨ ពួកគេបានហាលអាវត្រឹមវគ្គជម្រុះក្នុងពូល ក្រោមថ្វីជើងក្រុមកូរ៉េខាងត្បូង ខណៈនេះជាការធ្លាក់ចេញលឿនបំផុតហើយសម្រាប់ពួកគេក្នុងរយៈពេល៨០ឆ្នាំកន្លងមក។
ថ្លែងមុនប៉ះគ្នានៅយប់នេះ វេលាម៉ោង៨:០០នាទី លោក Flick បានលើកឡើងថា៖
គួររម្លឹកដែរថា ក្រុមជប៉ុន បានកោះហៅតារាឆ្នើមពីលីគអាល្លឺម៉ង់ចំនួន ហើយក្នុងនោះមាន៧នាក់ លេងនៅលីគកំពូល Bundesliga ៕
ប្រភព៖ AF