អឺរ៉ុប៖ ពិតណាស់ អតីតខ្សែប្រយុទ្ធក្លិបManchesterCity កីឡាករ Sergio Aguero បានចុះកុងត្រារយៈពេល២ឆ្នាំជាមួយក្លិប Barcelona កាលពីចុងខែឧសភា ហើយសង្ឃឹមថានឹងបានរួមគ្នាលេងជាមួយMessi ដែលត្រូវជាមិត្ដភក្ដិ។
តែយ៉ាងណាមិញ ក្ដីសង្ឃឹមនោះត្រូវបានរលាយបន្ទាប់ពីប៉ុន្មានសប្ដាហ៍ក្រោយមក Messi បានសម្រេចចាកចេញទៅចូលរួមជាមួយក្លិបបារាំងPSG ដោយសារតែក្លិប Barca មិនអាចបន្ដកិច្ចសន្យាថ្មីបាន។
ការចាកចេញរបស់ Messi មានន័យថាអាវលេខ១០នឹងទំនេរ ហើយបើទោះជាមានអ្នកជំរុញឲ្យ Aguero ទទួលយកវាក៏ដោយ ប៉ុន្ដែអតីតម្ចាស់អាវលេខ១០កាលនៅក្លិប Man City រូបនេះ សម្រេចមិនទទួលយកឡើយ ដោយបានជ្រើសយកអាវលេខ១៩ជំនួសវិញ។
ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះបានពន្យល់មូលហេតុ ដែលមិនទទួលយកលេខអាវមិត្ដភក្ដិរបស់គាត់ យ៉ាងដូច្នេះថា៖
គួរបញ្ជាក់ថា បច្ចុប្បន្ននេះអាវលេខ១០រកបានម្ចាស់ថ្មីហើយ ដោយក្លិបយក្សរបស់អេស្ប៉ាញមួយនេះ បានប្រគល់វាឲ្យទៅខ្សែប្រយុទ្ធវ័យក្មេងAnsuFati ៕
ប្រភព៖ metro