បរទេស៖ លោក Frank Leboeuf បានធ្វើការព្រមានទៅកាន់ក្រុមChelsea ថា វាមិនប្រាកដនោះទេហើយវាក៏មិនអាចទៅរួចដែរ ដែលពួកគេនឹងអាចឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះបានជាថ្មីម្តងទៀត។
គួររម្លឹកថា លោក ThomasTuchel បានដឹកនាំឱ្យក្រុម Chelsea ឱ្យឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន បន្ទាប់ពីបានបំបាក់ក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០។
យ៉ាងណាមិញ នៅក្នុងរដូវកាលនេះក្រុម តោខៀវនៅតែចាប់ផ្តើមការប្រកួតបានល្អ ទាំងនៅ Premier League និង UCL, ជាពិសេសឥឡូវនេះពួកគេក៏កំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌលីគកំពូលរបស់អង់គ្លេស ផងដែរ, ប៉ុន្តែទោះបីជាបែបនេះក្តី ក៏លោក Leboeuf នៅតែមិនសាទរដែរ ហើយលោកបានអះអាងថា ឱកាសក្នុងការឈ្នះពាន UCLរបស់ Chelsea រដូវកាលនេះគឺមិនអាចទៅរួចនោះទេ។
ថ្លែងប្រាប់គេហទំព័រ Ladbrokes អតីតខ្សែការពារលោក Leboeuf បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Metro