តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាក្រុមខ្លាំង Bayern Munich បានឈ្នះការប្រជែងក្នុងការចុះហត្ថលេខាលើខ្សែបម្រើឆ្នើមសញ្ជាតិអេស្ប៉ាញ Saul Niguez របស់ក្លិប Atletico Madrid ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះមានការលំបាកក្នុងការបង្ហាញទម្រង់លេងល្អបំផុតរបស់គាត់សម្រាប់ក្រុម Atletico អំឡុងរដូវកាលឆ្នាំ ២០២០-២១ ប៉ុន្តែជាកីឡាករសំខាន់សម្រាប់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញដោយបង្ហាញខ្លួន ៤១ ដងក្នុងគ្រប់ការប្រកួត។
ថ្មីៗនេះក្រុមបិសាចក្រហម Manchester United និងហង្សក្រហម Liverpool ត្រូវបានគេកោតសរសើរចំពោះចំណាប់អារម្មណ៍របស់ខ្សែបម្រើរូបនេះចំពេលមានការលើកឡើងថាក្រុមរបស់លោក Diego Simeone កំពុងតែបើកចំហក្នុងការលក់អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
យ៉ាងណាមិញបើយោងទៅតាមប្រភពពីកាសែត Marca បានអោយដឹងថាក្រុមខ្លាំង Bayern ដុតដៃដុតជើងក្នុងការដណ្តើមយកខ្សែបម្រើឆ្នើមរូបនេះ ដោយបានព្រមព្រៀងលើកិច្ចសន្យាក្នុងតំលៃ ៦៨ លានផោនជាមួយ Atletico ។
ប្រភពដដែលបានអះអាងថា Atletico មានទំនុកចិត្តថាកិច្ចព្រមព្រៀងនេះនឹងត្រូវឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយបានក្រុមរបស់លោក Simeone ក៏បានសម្លឹងទុករួចហើយផងដែរអំពីកីឡាករដែលនឹងត្រូវមកជំនួសកន្លែង Saul Niguez ៕