អង់គ្លេស៖ លោក Jamie O'Hara បានរិះគន់ថាក្រុម Liverpool នាពេលឥលូវនេះលេងបាល់ដូចក្រុមមកពីលីគលេខ២ Championship ។
នៅរដូវកាលនេះភាគីលោក Jurgen Klopp ហាក់ដូចជាមិនសំណាងសោះដោយឆ្លងកាត់១១ប្រកួតរួចមកគឺស្ថិតនៅលេខរៀងទី៨ក្នុងតារាង Premier League ដោយក្នុងនោះចាញ់៣ប្រកួត។
អ្វីដែលហួសចិត្តនោះគឺ Liverpool ក៏បានចាញ់ក្រុម Nottingham Forest ដែលជាក្រុមទើបឡើងមកលេហនៅ Premier League នារដូវកាលនេះក្នុងលទ្ធផល១ទល់នឹង០ផងដែរ។
ខណៈនោះដែរកីឡាករសំខាន់ៗក្នុងក្រុមដូចជា Diogo Jota, Darwin Nunez, Luis Diaz, Thiago, Joel Matip និង Ibrahima Konate សុទ្ធតែអវត្តមានក្នុងការប្រកួតនេះដោយសាររបួសនិងជំងឺផងដែរ។
យ៉ាងណាមិញ លោក Jamie O'Hara បានរិះគន់ក្រុមរបស់លោក Klopp ថា៖
ប្រភព៖ sportbible