បរទេស៖ ក្រៅអំពីទេពកោសល្យ និងបច្ចេកទេសនៅលើទីលាន កីឡាករបាល់ទាត់ក៏ត្រូវការជាចាប់បាច់ផងដែរ នោះគឺល្បឿន ព្រោះថាកីឡាករដែលមានល្បឿនលឿន ជាទូទៅពួកគេតែងតែមានភាពលេចធ្លោរជាងគេ និងងាយគេចខ្លួនពីគូប្រកួត ដើម្បីបង្កើតឱកាស និងស៊ុតបញ្ចូលទីជាដើម។
ខណៈនាពេលបច្ចុប្បន្ននេះ យើងឃើញមានកីឡាករវ័យក្មេងមួយចំនួន ប៉ុន្តែក៏មិនច្រើនពេកដែរ ដែលពួកគេជាកីឡាករដែលមានល្បឿនលឿនជាងកីឡាករដ៏ទៃ ហើយជារឿយៗពួកគេតែងតែធ្វើព្យុះធ្វើភ្លៀងនៅលើទីលាន រហូតជួយឱ្យក្រុមរបស់ពួកគេឈ្នះការប្រកួត និងឈ្នះពានរង្វាន់ជាច្រើនទៀតផង។
ដកស្រង់ចេញពីទំព័រ Sportskeeda នៅថ្ងៃនេះខាង Keylatop នឹងបង្ហាញឈ្មោះកីឡាករទាំង ៧ នាក់ដែលជាប់ឈ្មោះរត់លឿនបំផុតប្រចាំរដូវកាល ២០២២-២០២៣ នេះ៖
៧. Rafael Leao (AC Milan) ធ្វើបានក្នុងល្បឿន ៣៦.៥០ Km/h
៦. Mykhailo Mudryk (Chelsea) ធ្វើបានក្នុងល្បឿន ៣៦.៦០ Km/h
៥. Adama Traore (Wolverhamton Wanderers) ធ្វើបានក្នុងល្បឿន ៣៦.៦០ Km/h
៤. Ousmane Dembele (Barcelona) ធ្វើបានក្នុងល្បឿន ៣៦.៦០ Km/h
៣. Kylian Mbappe (Paris Saint-Germain) ធ្វើបានក្នុងល្បឿន ៣៧.៩០ Km/h
២. Darwin Nunez (Liverpool) ធ្វើបានក្នុងល្បឿន ៣៨.០០ Km/h
១. Sven Botman (Newcastle) ធ្វើបានក្នុងល្បឿន ៣៩.២១ Km/h
ប្រភព៖ Sportskeeda