ហេតុតែជាហ្វេន! កីឡាករ Chelsea រូបនេះធ្លាប់ប្រាប់ឲ្យ Kovacic ទៅសុំអាវរបស់ Modric
June 12, 2021
អង់គ្លេស៖ ខ្សែបម្រើ Mason Mount បានបង្ហើបឲ្យដឹងថាគេធំធាត់ឡើងដោយកោតសរសើរខ្សែបម្រើ Luka Modric នៃក្លិបអធិរាជសReal Madrid ណាស់ មុនពេលត្រូវតទល់ជាមួយ Modric ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេស ទល់នឹង ក្រូអាតនៅថ្ងៃទីអាទិត្យទី១៣ មិថុនា នេះ។
ខ្សែបម្រើ Mason Mountខ្សែបម្រើ Luka Modric
ដូច្នេះហើយទើបកីឡាករវ័យ២២ឆ្នាំរូបនេះបាននិយាយថាគេបានប្រាប់ឲ្យមិត្តរួមក្រុមគឺខ្សែបម្រើ Mateo Kovacic ដែលលេងនៅក្រុមជម្រើសជាតិក្រូអាតជាមួយ Modric ឲ្យទៅសុំអាវពីខ្សែបម្រើ Luka Modric ដើម្បីទុកជាអនុស្សាវរីយ៍ក្រោយការប្រកួតរវាង Chelsea និង Real Madrid នៅព្រឹត្តិការណ៍ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង។
ខ្សែបម្រើ Mason Mount និង Luka Modric
Mason Mount បានថ្លែងថា៖
ខ្សែបម្រើ Mason Mount
ក្រៅពីនោះ Mount ក៏បានបង្ហើបដែរថា គេក៏កោតសរសើរខ្សែបម្រើ Andre Iniesta ដែលជាអតីតកីឡាកររបស់ Barcelona ផងដែរ៕