បរទេស៖ នេះជាលើកទីមួយហើយចាប់តាំងពី Euro ១៩៩២ ដែលតំណាងអង់គ្លេសចាប់ផ្តើមកាលប្រកួតធំៗដោយគ្មានកីឡាករមកពីក្លិប Manchester United និង Liverpool សូម្បីម្នាក់។ ក្រុម Manchester City មានសមាជិកបង្ហាញខ្លួនច្រើនជាងគេពោលគឺមានរហូតដល់ទៅ៤នាក់ឯណោះដូចជា÷ Stones , Walker , Sterling និង Foden។
កីឡាកររបស់ក្រុម Manchester United ដែលស្ថិតនៅកៅអីបម្រុងមានដូចជា÷ Rashford និង Luke Shaw។ ចំណែកឯកីឡាករ Liverpool មានតែម្នាក់ប៉ុណ្ណោះគឺប្រធានក្រុម Jorder Henderson ។
មូលហេតុលោក Gareth Southgate សម្រេចចិត្តមិនដាក់កីឡាករ Henderson ដោយសារតែកីឡាកររូបនេះទើបតែជាពីរបួស ដូច្នេះលោកមិនហ៊ានប្រថុយដាក់គាត់ឲ្យចូលលេងឡើយ។ ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺ Shaw ដែលជាកីឡាករដែលគេរំពឹងខ្ពស់ថាអាចបានចូលលេង តែត្រូវជំនួសវិញដោយកីឡាករ Trippier ទៅវិញហើយកីឡាករ Rashford ត្រូវជំនួសដោយ Sterling៕
ប្រភព៖ The Sun