អង់គ្លេស៖ ខ្សែបម្រើ Jesse Lingard កំពុងពិចារណាបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United បន្ទាប់ពីលោក Erik Ten Hag បានជូនដំណឹងមកគេថាលោកចង់និយាយជាមួយគេ។
កុងត្រារបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងអស់សុពុលភាពនៅដំណាច់រដូវកាលនេះហើយ ដោយសារព័ត៌មានជាច្រើនបានចុះផ្សាយថា Lingard ត្រៀមនឹងស្វែងរកក្លិបថ្មីផងដែរ។
សារព័ត៌មាន The Sun បានចុះផ្សាយថា ឥលូវនេះ Lingard មានអារម្មណ៍ថាស្ទាយ៍នៃការលេងរបស់លោក Ten Hag អាចស័ក្តិសមនឹងរូបគេ។ ម្យ៉ាងទៀត នៅរដូវកាលក្រោយខ្សែបម្រើក្នុងផ្សេងទៀតដូចជា Nemanja Matic,Paul Pogba និង Juan Mata នឹងចាកចេញពីក្លិបដែលអាចផ្ដល់ឱកាសឲ្យ Lingard បានចូលលេងកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Jesse Lingard ចូលលេងឲ្យ Man UTD បាន ១០ ប្រកួត និងស៊ុតបញ្ចូលទីបាន២គ្រាប់៕
ប្រភព៖ metro