បរទេស៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបង្ហាញពីជម្រើសដំបូង១១នាក់ ដែលខ្លួនពេញចិត្តបំផុត ក្នុងនោះយើងឃើញមានវត្តមានរបស់ Cristiano Ronaldo និង Lionel Messi ផងដែរ។
ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Mbappe បានក្លាយទៅជាតួអង្គសំខាន់នៅក្នុងក្លិប PSG ហើយ នៅក្នុងក្រុមជម្រើសជាតិបារាំងរូបគេជារឿយៗតែងតែរកគ្រាប់បាល់បានស្ទើរតែគ្រប់ការប្រកួត។
ខ្សែប្រយុទ្ធសម្បូរទៅដោយបច្ចេកទេសខាងលើរូបនេះ ធ្លាប់បានលេងជាមួយកីឡាករល្បីៗជាច្រើនក្នុងនាមជាមិត្តរួមក្រុមផង ជាគូប្រជែងនៅលើទីលានផង ហើយ នៅពេលដែលគេឲ្យជ្រើសរើសកីឡាករជម្រើសដំបូង១១រូបក្នុងក្តីស្រមៃរូបគេក៏បានជ្រើសរើសដូចតទៅ៖
អ្នកចាំទី៖ Gianluigi Buffon
ខ្សែការពារ៖ Roberto Carlos, Paolo Maldini, Sergio Ramos, Cafu
ខ្សែបម្រើ៖ Zinidine Zidane, Ronaldinho និង Lionel Messi
ខ្សែប្រយុទ្ធ៖ Neymar, Ronaldo Nazario និង Cristiano Ronaldo៕
ប្រភព៖ metro