មកទស្សនាវីដេអូនេះ ទើបដឹងថាហេតុអ្វីបានជា R.Madrid ហ៊ានជះលុយដល់ជាង ៧០លានទិញយក Endrick - TrueID

មកទស្សនាវីដេអូនេះ ទើបដឹងថាហេតុអ្វីបានជា R.Madrid ហ៊ានជះលុយដល់ជាង ៧០លានទិញយក Endrick

December 16, 2022

បរទេស៖ ថ្មីៗនេះក្លិបអធិរាជស Real Madrid ទើបតែចុះកុងត្រាយកបាន Endrick ខ្សែប្រយុទ្ធដ៏មានទេពកោសល្យវ័យ ១៦ ឆ្នាំរបស់ក្រុម Palmeiras នៃលីគប្រទេស ប្រេស៊ីល។

Endrick
Endrick

យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Endrickត្រូវបាន Real Madrid ទិញយកពីក្រុម Palmeiras ក្នុងតម្លៃ ៧២លានអឺរ៉ូ ឬប្រមាណជា (៧៧ លានដុល្លារអាមេរិក) អមជាមួយកុងត្រាដល់ឆ្នាំ ២០២៧រួមជាមួយជម្រើសបន្តកុងត្រាថ្មីដល់ឆ្នាំ ២០៣០ បន្ថែមទៀត។

Endrick
Endrick

ដោយឡែក បើយើងក្រឡេកទៅមើលសមត្ថភាពនិងទេពកោសល្យរបស់ខ្សែប្រយុទ្ធវ័យ ១៦ ឆ្នាំរូបនេះគឺពិតជាអស្ចារ្យមែនទែន ជាពិសេសទាំងល្បឿន,ការញាក់បាល់ និងការស៊ុតបញ្ចូលទីជាដើម, ដូច្នេះហើយទើបធ្វើឱ្យក្លិបអធិរាជសចាប់អារម្មណ៍រហូតយកបានរូបគេជាផ្លូវការ។

ដើម្បីជ្រាបច្បាស់ពីសមត្ថភាពរបស់ Endrickសូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...