អស់តម្លៃហើយ! Barca បានប្រាប់ទៅម្នាក់នេះថាក្លិបមិនត្រូវការគេទៀតទេ - TrueID

អស់តម្លៃហើយ! Barca បានប្រាប់ទៅម្នាក់នេះថាក្លិបមិនត្រូវការគេទៀតទេ

July 15, 2022

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានប្រាប់ទៅខ្សែប្រយុទ្ធ Memphis Depay ថាគេគ្មានកន្លែងលេងក្នុងក្រុមទៀតនោះទេ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

យោងតាមសារព័ត៌មាន AS គឺភាគីលោក Xavi Hernnadez ថែមទាំងចង់យកកីឡាករសញ្ជាតិហូឡង់រូបនេះទៅធ្វើជាផ្នែកមួយនៃការចរចាទិញយកខ្សែការពារ Jules Kounde ពី Sevilla ទៀតផង។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

Depay បានផ្ទេរពីក្លិប Lyon មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០២១ ដោយរកបាន១៣គ្រាប់និងបញ្ជូនបាល់២គ្រាប់ ក្នុងការបង្ហាញខ្លួន៣៧ប្រកួត។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

គេបានក្លាយជាកីឡាករសំខាន់ម្នាក់ក្រោមការដឹកនាំរបស់លោក Ronald Koeman តែពេលលោកត្រូវក្លិបបណ្ដេញចេញ និងយក Xavi មកដឹកនាំវិញនោះគឺ Depay លែងបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ទៀតហើយ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ឥលូវនេះដោយសារការមកដល់របស់ Pierre-Emerick Aubameyang និង Ferran Torres គឺ Barcelona ទំនងជាចង់លក់គេចេញខណៈគេនៅសល់កុងត្រាស្នាក់នៅ Barcelona តែ១ឆ្នាំទៀតប៉ុណ្ណោះ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...