បរទេស៖ អ្នកគាំទ្រ Chelsea បានបញ្ចេញប្រត្តិកម្មនិងទទូចឱ្យក្លិបផ្ទេរយក Cristiano Ronaldo វិញ ក្រោយឮថាក្លិបកំពុងចរចាជាមួយ Pierre Emerick Aubameyang ខ្សែប្រយុទ្ធរបស់ Barcelona ដើម្បីមកជំនួសRomelu Lukaku ដែលបានចាកចេញទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង។
ជាការពិតណាស់ នៅថ្ងៃនេះអ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា Chelseaកំពុងពិចារណាចង់បាន Aubameyang មករួមក្រុមនៅរដូវក្តៅនេះ, ខណៈក្លិបក៏បានចរចាជាមួយខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង រួចរាល់ហើយដែរ គ្រប់យ៉ាងគឺនៅរង់ចាំតែការចរចារវាងក្លិប និង ក្លិបប៉ុណ្ណោះ
ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្រ Chelseaបានបញ្ចេញប្រត្តិកម្មភ្លាមៗហើយសឹងតែមិនជឿថាក្លិបបែជាមានបំណងចង់បាន Aubameyang ទៀតផង, ជាមួយគ្នានេះ ពួកគេបានទទូចសុំឱ្យក្លិបគួរតែចុះកុងត្រាយក Ronaldoដែលកំពុងមានបំណងចង់ចាកចេញពី ManchesterUnited វិញល្អជាង។
អ្នកគាំទ្រ Chelsea បានបញ្ចេញប្រត្តិកម្មនៅលើ Twitter យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda