អឺរ៉ុប៖ យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថាក្រុម FC Barcelona បានធ្វើការផ្តល់ជូនដល់ខ្សែបម្រើ AS Roma គឺកីឡាករ Lorenzo Pellegrini ។ បន្ទាប់ពីការសម្រេចចិត្តរបស់ Georginio Wijnaldum ដើម្បីចូលរួមជាមួយ Paris Saint-Germain ក្លឹប Barcelona នៅតែស្វែងរកខ្សែបម្រើម្នាក់ ។
ក្រុមកាតាឡាន វាយតម្លៃខ្ពស់ទៅលើ Pellegrini ដែលពួកគេបានធ្វើដំណើរទៅទីក្រុងរ៉ូមហើយដាក់សំណើជូនគាត់។ គាត់មានតម្លៃខ្លួនចំនួន ៣០ លានអឺរ៉ូ បើទោះបីជាក្រុមមួយចំនួនចង់ចំណាយតិចជាងនេះ ខណៈដែកិច្ចសន្យាគាត់ជិតដល់ទីបញ្ចប់ ។
មានពាក្យចចាមអារ៉ាមថា Atalanta ចង់ដាក់សំណើតម្លៃ ២០ លានផោន ដែលនឹងអនុញ្ញាតឱ្យពួកគេចុះហត្ថលេខាលើ Pellegrini ប្រសិនបើអន្តរជាតិអុីតាលី យល់ព្រមចូលរួមជាមួយពួកគេ៕