អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ក្លិបអ្នកមានបុណ្យ Barcelona ចង់ខ្ចីជើង ខ្សែប្រយុទ្ធ Timo Werner និង Hakim Ziyech ពីក្លិបតោខៀវ Chelsea ។
នៅរដូវកាលនេះ លោក Thomas Tuchel បានមិនសូវបានប្រើប្រាស់កីឡាករទាំង២ជាជម្រើស១១នាក់ដំបូងទៀងទាត់នោះឡើយដោយក្រោយការមកដល់របស់ Romelu Lukaku ទើប Barca សម្លឹងឱកាសនេះចង់ឆក់យកពួកគេតែម្ដង។ Werner និង Ziyech សុទ្ធតែបានចូលលេងម្នាក់៩ប្រកួតនៅរដូវកាលនេះឲ្យ Chelsea ។
ដោយឡែក ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបកំពុងដុនដាបគឺក្លិបគ្មានប្រាក់ដើម្បីទិញយក Werner និង Ziyech ទេទើបចង់ខ្ចីជើងព្រមជាមួយលក្ខខណ្ឌអាចទិញផ្ដាច់បាន។
ភាគីរបស់លោក Xavi Hernandez ក៏កំពុងទាក់ទងចង់បានខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City ផងដែរ៕
ប្រភព៖ thesun