គ្រូតាទាយទុកហើយ! Sir Alex ថាកីឡាករ Man UTD រូបនេះគ្មានថ្ងៃក្លាយជាតារាឆ្នើមទេបើសិនគ្មានអ្នកចាំណែនាំ - TrueID

គ្រូតាទាយទុកហើយ! Sir Alex ថាកីឡាករ Man UTD រូបនេះគ្មានថ្ងៃក្លាយជាតារាឆ្នើមទេបើសិនគ្មានអ្នកចាំណែនាំ

November 5, 2021

អង់គ្លេស៖ លោក Pascal Olmeta ដែលជាអតីតអ្នកចាំទីរបស់ក្លិប Lyon និង Marseille បានបង្ហើបឲ្យដឹងថា គ្រូតា Sir Alex Ferguson ធ្លាប់ប្រាប់លោកផ្ទាល់មាត់ថា ខ្សែបម្រើ Paul Pogba មិនអាចក្លាយជាតារាឆ្នើមមួយរូបក្នុងពិភពបាល់ទាត់បានទេបើសិនជាគ្មានអ្នកចាំណែនាំនិងចង្អុលផ្លូវដល់គេ។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

Pogba កំពុងក្លាយជាប្រធានបទនៃការរិះគន់បន្ទាប់ពីឆ្លងកាត់ការលេងពីរប្រកួតចុងក្រោយគឺទល់នឹងក្លិប Atanta និង Tottenham Hotspur មក ដោយអ្នកគាំទ្រ Manchester United មួយចំនួនទាមទារឲ្យគេចាកចេញ ស្របពេលមានព័ត៌មានចចាមអារ៉ាមមួយចំនួនបានលើកឡើងថា ការចរចាបន្តកុងត្រារបស់ Pogba ក្នុងការស្នាក់នៅទឹកដី Old Trafford គឺមិនជោគជ័យទេ។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

កីឡាករសញ្ជាតិបារាំងរូបនេះក៏ធ្លាប់និយាយចំៗថាក្រុមគេសមនឹងចាញ់ខ្លាំងក្រោយ Liverpool លត់ Manchester United ដល់ទៅ៥ទល់នឹង០ និងបានចេញមុខរិះគន់ទម្រង់លេងរបស់លោក Ole Gunnar Solskjaer ចំៗតែម្ដងដែលធ្វើឲ្យមានពាក្យរិះគន់ថាគេជាកីឡាករដែលបង្ហាញចរិតមិនសមជាមនុស្សធំ។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

យ៉ាងណាមិញលោក Olmeta បានបង្ហើបពីអ្វីដែល Sir Alex បានប្រាប់គេកាលឆ្នាំ២០១០ ដែលកាលណោះ Pogba ទើបតែមានអាយុ១៧ឆ្នាំទេ៖

  លោក Pascal Olmeta
  លោក Pascal Olmeta

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...