Barca នឹងចែចូវយកតារា Chelsea ម្នាក់នេះក្នុងករណីទិញយក Lewandowski មិនបាន - TrueID

Barca នឹងចែចូវយកតារា Chelsea ម្នាក់នេះក្នុងករណីទិញយក Lewandowski មិនបាន

June 3, 2022

អេស្ប៉ាញ៖ ក្លិប Barcelona កំពុងពិចារណាទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Chelsea បើសិនជាទិញយក ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លិប Bayern Munich មិនបាន នេះបើយោងតាម Mundo Deportivo ។​

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

លោក Ronald Koeman ជាអតីតគ្រូរបស់ Barca ធ្លាប់ចង់ទិញយកកីឡាករសញ្ជាតិបែលស៊ិករូបនេះកាលរដូវក្ដៅឆ្នាំ២០២០ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ Barca បង្ខាំងមិនឲ្យការផ្ទេរនេះកើតឡើង។

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

​ យ៉ាងណាមិញ អនាគតរបស់ Lukaku នៅ Chelsea ពេលនេះហាក់ស្រពេចស្រពិលបន្ទាប់ពីបាត់បង់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយស៊ុតបញ្ចូលទីបានតែ ១៥ គ្រាប់នៅរដូវកាលមុន។

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

ដោយឡែក Lukaku ធ្លាប់ផ្ដល់បទសម្ភាសន៍ថាគេចង់វិលត្រឡប់ទៅក្លិប Inter Milan វិញខណៈ Inter Milan ក៏ត្រូវបានគេរាយការណ៍ចង់យកអតីតតារាឆ្នើមរបស់ខ្លួនរូបនេះមកវិញដែរ៕

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...