យល់ច្បាស់ហើយថា ហេតុអ្វីបានព្រះអង្គម្ចាស់កាតា បំពាក់ស្បៃគ្របពណ៌ខ្មៅឲ្យ Messi ពេលទទួលពានបាល់ទាត់ពិភពលោក - TrueID

យល់ច្បាស់ហើយថា ហេតុអ្វីបានព្រះអង្គម្ចាស់កាតា បំពាក់ស្បៃគ្របពណ៌ខ្មៅឲ្យ Messi ពេលទទួលពានបាល់ទាត់ពិភពលោក

December 20, 2022

កាតា៖ ជារឿងគួរឲ្យរំភើបណាស់ដែល ខ្សែប្រយុទ្ធ Lionel Messi បានរួមចំណែកជួយ ក្រុមជម្រើសជាតិ អាហ្សង់ទីន ឲ្យឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះ ក្រុមការពារតំណែងជើងឯក បារាំង រួចមក។​

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

កាលពីយប់ថ្ងៃទី១៩ខែធ្នូកន្លងទៅ Messi បានស៊ុតបញ្ចូលទី២គ្រាប់នៅម៉ោងប្រកួត ហើយ Angel Di Maria ស៊ុត១គ្រា​ប់ដែរ ខណៈដែល ខាងបារាំងវិញគឺ Kylian Mbappe ស៊ុត Hat-Trick ឲ្យបារាំង ដែលធ្វើឲ្យក្រុមទាំងពីរលេងស្មើគ្នា ៣ ទល់នឹង ៣ នៅម៉ោងប្រកួតផ្លូវការ។​

ការប្រកួតរវាង អាហ្សង់ទីន និង បារាំង
ការប្រកួតរវាង អាហ្សង់ទីន និង បារាំង

ការប្រកួតមកដល់វគ្គបាល់កាត់សេចក្ដី១១ម៉ែត្រ ដោយនៅទីបំផុត អាហ្សង់ទីន បានយកឈ្នះ បារាំង ៤ ទល់នឹង ២ ដែលធ្វើឲ្យក្រុមនេះលើកពានបាល់ទាត់ពិភពលោកជាលើកទី៣ក្នុងប្រវត្តិសាស្ត្រ។​

ក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោក
ក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោក

យ៉ាងណាមិញ ក្នុងពិធីទទួលពានបាល់ទាត់ពិភពលោក ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani នៃប្រទេសកាតា បានយាងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីទទួលពាននេះ ដោយបានជូនពានបាល់ទាត់ពិភពលោកទៅកាន់ Lionel Messi

ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani និងលោក Gianni Infantino ផ្ដល់ពានដល់ Messi 
ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani និងលោក Gianni Infantino ផ្ដល់ពានដល់ Messi 

​ក្នុងនោះ ទ្រង់ក៏បានបំពាក់ស្បៃគ្របវែងពណ៌ខ្មៅ ដែលគេឲ្យឈ្មោះថា "Bisht" ជាក្រណាត់គ្របសម្រាប់តែ ស្ដេច និងអ្នកដឹកនាំ នៃប្រទេសនៅតំបន់អារ៉ាប់ប៉ុណ្ណោះ។​

ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani ពាក់ Bisht ដល់ Messi 
ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani ពាក់ Bisht ដល់ Messi 

ដូច្នេះហើយ ព្រះអង្គទ្រង់ចង់បង្ហាញការគោរពនិងកោតសរសើរ Messi និង អាហ្សង់ទីន ដែលសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនេះ៕

Lionel Messi ទទួលពានបាល់ទាត់ពិភពលោក
Lionel Messi ទទួលពានបាល់ទាត់ពិភពលោក

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...