អង់គ្លេស៖ ខ្សែប្រយុទ្ធ Xherdan Shaqiri ទំនងជាស្នាក់នៅក្លិប Liverpool បន្តនៅរដូវកាលនេះបើទោះជាថ្មីៗនេះ គេបានបង្ហើបក្នុងបទសម្ភាសន៍មួយថាគេចង់ស្វែងរកការប្រកួតប្រជែងថ្មីក៏ដោយ។
កីឡាករសញ្ជាតិស្វីសរូបនេះនៅសល់កុងត្រាពីរឆ្នាំទៀត ខណៈដែលព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Shaqiri នឹងត្រូវក្លិបលក់ចេញ។
កន្លងមកក្លិប Lazio,Villarreal និង Napoli ចាប់អារម្មណ៍ចង់បានគេដែរ ប៉ុន្តែគ្មានក្លិបណាមួយដាក់សំណើជាផ្លូវការក្នុងការទិញយកគេឡើយ។
Liverpool ទិញយក Xherdan Shaqiri ពី Stoke City កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ១៣លានផោន(ស្មើនឹងប្រមាណ១៨.១លានដុល្លារ) ដូច្នេះក្លិបនឹងមិនលក់គេក្នុងតម្លៃក្រោម១៨លានទេ។
យ៉ាងណាមិញ Shaqiri បានបង្ហើបក្នុងបទសម្ភាសន៍ជាមួយគេហទំព័រផ្លូវការរបស់ Liverpool ថាគេចង់ជួយ Liverpool លើកពាននិងសប្បាយចិត្តក្នុងការស្នាក់នៅទីនេះ៕
ប្រភព៖ mirror