អង់គ្លេស៖ លោក Gareth Southgate ជាគ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេស បានធ្វើការព្រមានទៅកីឡាករដូចជា Marcus Rashford និង Jadon Sancho នៃក្លិប Manchester United ថាពួកគេត្រូវពិសោធន៍ខ្លួនបង្ហាញសមត្ថភាពឲ្យលោកបានឃើញឲ្យបានច្រើន បើសិនចង់មានឈ្មោះទៅលេងនៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលធ្វើឡើងនាខែវិច្ឆិកា នៅប្រទេសកាតា។
ក្រុមជម្រើសជាតិអង់គ្លេសនៅសល់បីប្រកួតទៀតទម្រាំដល់ព្រឹត្តិការណ៍កីឡាដ៏ធំសម្បើមមួយនេះ គឺប្រកួតទល់នឹង ហុងគ្រី នាថ្ងៃទី១៥ខែមិថុនា និងពីរប្រទេសទៀតនៅ Nations League កំលុងខែកញ្ញា។
បើនិយាយពីការជ្រើសរើសកីឡាករវិញគឺ លោក Southgate បានដក Marcus Rashford និង Jadon Sancho ចេញដោយកីឡាករ Man United តែម្នាក់គត់ដែលមានឈ្មោះលេងពេលនេះគឺមានតែ Harry Maguire ម្នាក់គត់ខណៈ Luke Shaw ពុំអាចចូលលេងបានដោយសារទើបតែវះកាត់។
លោក Gareth Southgate បាននិយាយទាក់ទងនឹង Rashford ជាមួយ Sancho ថា៖
Marcus Rashford ពុំបានចូលលេងឲ្យជម្រើសជាតិអង់គ្លេសតាំងពីស៊ុតបាល់ប៉េណាល់ទីបរាជ័យក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រទល់នឹងអ៊ីតាលីនៅព្រឹត្តិការណ៍ Euro 2020 ខណៈ Jadon Sancho បាត់បង់តំណែងពេលគេផ្លាស់មក Man United ៕
ប្រភព៖ metro