បរទេស៖ កីឡាករជើងចាស់របស់ក្រុម Aston Villa លោក Darren Bent បានណែនាំឲ្យ អ្នកចាត់ការទូទៅក្រុម Manchester United លោក Ralf Rangnick ដក Cristiano Ronaldo ចេញហើយ ដាក់ Mason Greenwood និង Jadon Sancho ឲ្យចូលលេងវិញទើបល្អ។
ជាការពិតណាស់ ដោយលោក Rangnick មានទំនុកចិត្តខ្ពស់ទៅលើខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយកាល់ខាងលើខ្លាំងពេក ទើបធ្វើឲ្យ កីឡាករវ័យក្មេងពីររូបខាងលើ ពុំសូវមានឱកាសបានបង្ហាញខ្លួនលើទីលាន។ ជាក់ស្តែង ដូចជាការបរាជ័យទល់នឹងក្រុម Wolverhampton កាលពីយប់ម្សិលមិញនេះ ដោយឃើញថា Ronaldo ពុំសូវមានឥទ្ធិពលទៅលើក្រុមប៉ុន្មានទេ ទើបជាហេតុធ្វើឲ្យ លោក Darren បានណែនាំឲ្យ លោក Rangnick ដាក់ទំនុកចិត្តលើ Greenwood និង Sancho វិញព្រោះពួកគេ នៅមានវ័យក្មេង ហើយសម្បូរដោយទេពកោសល្យដូចគ្នា។
លោក Darren បាននិយាយថា៖
ប្រភព៖ dailymail