ថាម៉េច? Barca កំពុងចាប់អារម្មណ៍ចង់បានអតីតកីឡាករ R.Madrid ម្នាក់នេះ - TrueID

ថាម៉េច? Barca កំពុងចាប់អារម្មណ៍ចង់បានអតីតកីឡាករ R.Madrid ម្នាក់នេះ

May 13, 2022

អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន The Mirror គឺ ក្លិប Barcelona កំពុងសម្លឹងចង់បាន ខ្សែការពារ Sergio Reguilon  ដែលជាអតីតកីឡាកររបស់ Real Madrid ។​

ខ្សែការពារ Sergio Reguilon
ខ្សែការពារ Sergio Reguilon

Reguilon កំពុងលេងនៅក្លិប Tottenham Hotspur ឯទឹកដីអង់គ្លេសដោយស្ថានការណ៍របស់គេពេលនេះគឺ កំពុងបាត់បង់តំណែងជម្រើស ១១នាក់ដំបូងក្នុងក្រុមរបស់លោក Antonio Conte ហើយ និងមានពាក្យចចាមអារ៉ាមថា គេអាចនឹងចែកផ្លូវជាមួយ Spurs ។​

ខ្សែការពារ Sergio Reguilon
ខ្សែការពារ Sergio Reguilon

Barca ឯណោះវិញកំពុងត្រូវការខ្សែការពារ ដោយកន្លងមកក្លិបចង់បាន Marcos Alonso ពី Chelsea ផងដែរ ប៉ុន្តែ ក្លិបកំពុងព្យាយាមស្វែងរកភាពអាចទៅរួចក្នុងការចុះកុងត្រាយក Reguilon ឬអាចសុំខ្ចីជើងគេពី Spurs ។​

ខ្សែការពារ Sergio Reguilon
ខ្សែការពារ Sergio Reguilon

គួរបញ្ជាក់ផងដែរថា Real Madrid ក៏អាចមានសិទ្ធិទិញយក Sergio Reguilon មកវិញបានដែរតែក្លិបទំនងជាមិនចង់បានគេមកវិញទេ៕

ខ្សែការពារ Sergio Reguilon
ខ្សែការពារ Sergio Reguilon

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...