ទីបំផុតលោក Mourinho ទៅដឹកនាំក្លិបនៅអ៊ីតាលី Serie A មួយនេះនៅរដូវកាលក្រោយ បន្ទាប់ពីចែកផ្លូវជាមួយក្លិប Tottenham - TrueID

ទីបំផុតលោក Mourinho ទៅដឹកនាំក្លិបនៅអ៊ីតាលី Serie A មួយនេះនៅរដូវកាលក្រោយ បន្ទាប់ពីចែកផ្លូវជាមួយក្លិប Tottenham

May 6, 2021

ទីក្រុងរ៉ូម៖ ក្លិបនៅក្របខណ្ឌអ៊ីតាលីSerieA បានប្រកាសតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកក្លិបRoma នៅរដូវកាលក្រោយ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនៅប៉ុន្មានម៉ោងបន្ទាប់ពីក្លិបនេះបានសម្រេចចិត្តចែកផ្លូវជាមួយអ្នកចាត់ការបច្ចុប្បន្នគឺលោកPaulo Fonseca នៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Fonseca បានចុះកុងត្រារយៈពេល២ ឆ្នាំជាមួយក្លិប Roma កាលពីរដូវក្តៅឆ្នាំ ២០១៩ប៉ុន្តែដោយសារតែលទ្ធផលនៃការដឹកនាំមិនសូវល្អនៅរដូវកាលបច្ចុប្បន្នភាគីទាំងសងខាងមិនមានចេតនាចង់បន្តកុងត្រានោះទៀតទេ។

  លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Tottenham Hotspur
  លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Tottenham Hotspur

មុនពេលចុះកុងត្រាជាមួយក្លិបRoma មិត្តរួមជាតិរបស់លោកFonseca គឺលោក Mourinho បានលាឈប់ពីក្លិប Tottenham Hotspur របស់ក្របខ័ណ្ឌPremier League រួចហើយ។ ក្លិប Roma បានបញ្ជាក់ថាបុរសវ័យ ៥៨ ឆ្នាំរូបនេះបានចុះកិច្ចសន្យា ៣ឆ្នាំហើយនឹងចាប់ផ្តើមតួនាទីថ្មីរបស់គាត់មុនយុទ្ធនាការប្រគួតឆ្នាំ ២០២១-២២ ។

ប្រធានក្លិបលោក Dan Friedkin និងអនុប្រធានក្លិបលោកRyan Friedkin បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយនិងរីករាយណាស់ដែលបានស្វាគមន៍លោក JoseMourinho ចូលមកកាន់ក្នុងគ្រួសារ AS Roma ពួកយើង"។

  លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Manchester United
  លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Manchester United

"ជើងឯកដ៏អស្ចារ្យម្នាក់ដែលបានឈ្នះពានរង្វាន់នៅគ្រប់កម្រិតលោកMourinho នឹងផ្តល់នូវភាពជាអ្នកដឹកនាំនិងបទពិសោធន៍ដ៏អស្ចារ្យដល់គម្រោងប្រកបដោយមហិច្ឆតារបស់យើង"។ "ការតែងតាំងលោកMourinho គឺជាជំហានដ៏ធំមួយក្នុងការកសាងវប្បធម៌ឈ្នះយូរអង្វែងនិងខ្ជាប់ខ្ជួននៅទូទាំងក្លិប" ។

ក្នុងនាមជាគ្រូបង្វឹកម្នាក់ដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់លោកMourinho បានឈ្នះពានរង្វាន់ធំៗចំនួន២៥ ក្នុងអាជីពរបស់លោករហូតមកដល់បច្ចុប្បន្ន។ ហើយការត្រឡប់មកកាន់អ៊ីតាលីលើកនេះមិនមែនជារឿងថ្មីសម្រាប់គាត់ទេព្រោះថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងម្ដងរួចមកហើយនៅឯក្លិបInter Milan កាលពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ ដែលនាំឱក្លិបInter Milan ឈានទៅរកភាពអស្ចារ្យ៕

 លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Real Madrid
 លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Real Madrid
 លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Chelsea 
 លោក Jose Mourinho កាលនៅជាគ្រូបង្វឹកក្លិប Chelsea 

ប្រភព៖ Xinhua News

ទាក់ទងជាមួយ:
ការងារគ្រូជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...