យល់យ៉ាងណា? Rooney ថាម្នាក់នេះជាខ្សែបម្រើល្អជាងគេក្នុងលោក - TrueID

យល់យ៉ាងណា? Rooney ថាម្នាក់នេះជាខ្សែបម្រើល្អជាងគេក្នុងលោក

June 8, 2021

អង់គ្លេស៖ លោក Wayne Rooney បានកោតសរសើរខ្សែបម្រើ N'Golo Kante ថាគេជាខ្សែបម្រើឆ្នើមបំផុតក្នុងលោកដោយប្រៀបធៀបគេនឹង Yaya Toure និង Claude Makelele ទៀតផង។ 

ខ្សែបម្រើ N'Golo Kante
ខ្សែបម្រើ N'Golo Kante

Kante បានក្លាយជាតារាឆ្នើមមួយរូបដែលរួមចំណែកយ៉ាងធំធេងក្នុងការជួយ Chelsea លើកពាន Champions League ដោយគេបានជាប់ជាកីឡាករល្អប្រចាំការប្រកួតជាមួយ Real Madrid ទាំងពីរជើងនិងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយ Manchester City ផងដែរ។

ខ្សែបម្រើ N'Golo Kante
ខ្សែបម្រើ N'Golo Kante

Kante ក៏ត្រូវបានគេដាក់រហស្សនាមថា បុរសសួតច្រើនរត់មិនចេះហត់ ព្រោះគេអាចរត់ជុំវិញតារាងដោយមិនហត់នឿយ មិនថាបាល់នៅទីណាក៏ដោយខណៈពេលនេះគេកំពុងជួយក្រុមជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ Euro 2020 ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Didier Deschamps ផងដែរ ឯខ្សែបម្រើ Paul Pogba ក៏បានលើកឡើងដែរថា Kante គួរតែបានឈ្នះពាន ballon d'Or នៅរដូវកាលនេះ។

ខ្សែបម្រើ N'Golo Kante លើកពាន Champions League
ខ្សែបម្រើ N'Golo Kante លើកពាន Champions League

យ៉ាងណាមិញ Wayne Rooney ក៏បានកោតសរសើរសមត្ថភាពរបស់ Kante ដែរថាគេប្រៀបដូច Yaya Toure នៅ Man City និង Makelele នៅ Chelsea ដូច្នេះដែរ។

ខ្សែបម្រើ Yay Toure
ខ្សែបម្រើ Yay Toure
ខ្សែបម្រើ Claude Markelele
ខ្សែបម្រើ Claude Markelele

លោក Rooney បានសរសេរក្នុងកាសែត The Times ថា៖

លោក Wayne Rooney
លោក Wayne Rooney

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...