ជឿជាក់ណាស់! លោក Pep ថាបើ Ronaldo មក Man City ក្នុងមួយរដូវកាល ​នឹងអាចរកគ្រាប់បាល់ បានរហូតដល់... - TrueID

ជឿជាក់ណាស់! លោក Pep ថាបើ Ronaldo មក Man City ក្នុងមួយរដូវកាល ​នឹងអាចរកគ្រាប់បាល់ បានរហូតដល់...

September 10, 2021

អង់គ្លេស៖ យោងតាមរបាយការណ៍បានឲ្យដឹងថាគ្រូបង្វឹកក្រុមមេឃខៀវ ​Manchester City លោក Pep Guardiolaក៏ចង់បាន Cristiano Ronaldo មករួមក្រុមដែរ ហើយគិតថាខ្សែប្រយុទ្ធព័រទុយកាល់រូបនេះនឹងអាចរកបាន ៤០គ្រាប់ក្នុងមួយរដូវ បើសិនមកលេងនៅទឹកដី Etihad ។

លោក Pep និង Ronaldo 
លោក Pep និង Ronaldo 

ពិតណាស់ មុនពេល Ronaldo ព្រមព្រៀងចូលរួមជាក្រុមបិសាចក្រហម Manchester United ជាលើកទីពីរ ក្រុមគូប្រជែង Manchester City ក៏បានចូលខ្លួនចរចាផងដែរប៉ុន្ដែក្រោយមកក្រុមនេះបានដកខ្លួនចេញវិញ។ ហើយមិនយូរប៉ុន្មាន គាត់បានសម្រេចចូលរួមជាមួយក្លិបដែលធ្លាប់ប្រកបអាជីពចន្លោះឆ្នាំ២០០៣-២០០៩ដែលជាកន្លែងរកបាន ១១៨គ្រាប់ ក្នុងបង្ហាញខ្លួន ២៩២ប្រកួត។

Ronaldo
Ronaldo

គួរបញ្ជាក់ថា ក្រោយចាកចេញពីក្រុមបិសាចក្រហមខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បានបន្ដចំណាយពេលជាមួយក្រុម RealMadrid រហូទដល់៩ឆ្នាំ ដែលជាកន្លែងដែលគាត់ទទួលបានជោគជ័យជាច្រើន និងអាចរកគ្រាប់បាល់បានច្រើនសឹងមិនគួរឲ្យជឿគឺរហូតដល់ ៤៥០គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៨ប្រកួត។ ហើយ ៣ឆ្នាំចុងក្រោយ នៅឯ Juvetusគាត់រកបាន ១០១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៤ប្រកួត៕

Ronaldo
Ronaldo

ប្រភព៖​ football-espana

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...