ចប់ហើយ! គិតមកត្រឹមពេលនេះមាន កីឡាករ Barca ចំនួន១០នាក់ហើយ ដែលឆ្លងកូវីដ១៩ - TrueID

ចប់ហើយ! គិតមកត្រឹមពេលនេះមាន កីឡាករ Barca ចំនួន១០នាក់ហើយ ដែលឆ្លងកូវីដ១៩

December 31, 2021

អេស្ប៉ាញ៖ ពិតណាស់ នៅខែធ្នូដំណាច់ឆ្នាំ២០២១នេះ យើងឃើញថាករណីជំងឺកូវីដ១៩មានផ្ទុះឡើងសាជាថ្មីក្នុងពិភពបាល់ទាត់ដោយក្លិបធំៗនៅអង់គ្លេស សុទ្ធតែមានកីឡាករធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ប៉ុន្តែឥលូវនេះជំងឺនេះបានរាលដាលឆ្លងដល់អេស្ប៉ាញហើយ។

រូបភាពតំណាង
រូបភាពតំណាង

ក្នុងនោះដែរ ក្លិប Barcelona បានប្រកាសជាផ្លូវការថាកីឡាករដែលកំពុងផ្ទុកជំងឺកូវីដ១៩ ក្នុងខ្លួនមានសរុបទាំងអស់១០នាក់គឺ Dani Alves, Clement Lenglet, Jordi Alba,Alejandro Balde,Ousmane Dembele, Samuel Umtiti និង Gavi ខណៈដែល Philippe Coutinho, Sergino Dest និង Abde ត្រូវបានគេរកឃើញថាបានឆ្លងកូវីដ១៩នាថ្ងៃនេះផងដែរ។

កីឡាករ Barcelona 
កីឡាករ Barcelona 
កីឡាករ Barcelona 
កីឡាករ Barcelona 

ដូច្នេះ លោកគ្រូបង្វឹក Xavi Hernandez អាចនឹងមនការលំបាកក្នុងការជ្រើសរើសកីឡាករចូលលេងព្រោះកីឡាករផ្សេងទៀតដូចជា Ansu Fati, Pedri,Memphis Depay និង Sergio Roberto សុទ្ធតែរបួសហើយ Sergio Busquets ជាប់បំរាមផងដែរ៕

លោក Xavi Hernandez
លោក Xavi Hernandez
កីឡាករ Barcelona 
កីឡាករ Barcelona 

ប្រភព៖​ marca

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...