អេស្ប៉ាញ៖ ខ្សែបម្រើ Toni Kroos បានសម្រេចចិត្តហើយថាខ្លួននឹងមិនបន្តកុងត្រាថ្មីជាមួយ Real Madrid នោះទេនិងត្រៀមចាកចេញពេលផុតកុងត្រានៅឆ្នាំ២០២៣ខាងមុខនេះហើយ នេះបើយោងតាមការរាយការណ៍របស់ Cadena SER។
Kroos បានផ្ទេរពី Bayern Munich មកចូលរួមជាមួយ Real Madrid តាំងពីឆ្នាំ២០១៣ និងត្រូវបានគេចាត់ទុកថាជាខ្សែបម្រើរៀមច្បងដ៏មានបទពិសោធន៍ក្នុងក្រុម ធ្លាប់ឈ្នះពាន Champions League បួនដងជាមួយ Real Madrid ផងដែរ។
យ៉ាងណាមិញ Kroos នៅសល់កុងត្រាស្នាក់នៅទឹកដី Santiago Bernabeu តែ១ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែល Real Madrid ទំនងជាស្នើបន្តកុងត្រាតែ១២ខែប៉ុណ្ណោះដល់រូបគេព្រោះ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះមានវ័យ៣៣ឆ្នាំទៅហើយនៅឆ្នាំក្រោយ។
មូលហេតុដែល Toni Kroos មិនចង់បន្តកុងត្រាថ្មីជាមួយ Real Madrid នោះក៏ដោយសារក្លិបបានទិញយក Aurelien Tchouameni មកជំនួសកន្លែងគេ ដែលធ្វើឲ្យគេគិតថាទោះបន្តកុងត្រាថ្មីក៏គេពុំបានចូលលេងទៀងទាត់ដូចមុនដែរ៕
ប្រភព៖ football-espana