អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Liverpool បានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅឃ្លាំមើលខ្សែបម្រើ Teun Koopmeiners នៃក្លិប Atalanta តាំងពីពីឆ្នាំមុនមកម៉្លេះ។
ភាគីរបស់លោក Jurgen Klopp ទើបតែចុះកុងត្រាយក Cody Gakpo ពីក្លិប PSV ហើយឥលូវនេះលោក Klopp នឹងស្វែងរកទិញខ្សែបម្រើម្ដងដើម្បីយកមកពង្រឹងក្រុម។
យ៉ាងណាមិញ Romano បានបង្ហើបថាការផ្ទេរនេះទំនងជាមិនអាចកើតឡើងឆាប់ៗនេះទេដោយសារក្លិប Atalanta មិនចង់លក់ខ្សែបម្រើណានៅក្នុងខែនេះឡើយ។
អ្នកកាសែត Fabrizio Romano បានផ្សាយថា៖
ប្រភព៖ sportskeeda