បរទេស៖ យោងតាមការប្រកាសជាផ្លូវការរបស់ Barcelona នៅព្រឹកនេះ គឺខ្សែការពារចាស់វស្សា Gerard Pique បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។
ខណៈប្រភពបន្ថែមពីសំណាក់អ្នកកាសែតអ៊ីតាលីលោកFabrizio Romano បានឱ្យដឹងថា Pique នឹងលេងការប្រកួតចុងក្រោយរបស់គាត់នៅទឹក Camp Nou នៅថ្ងៃ សៅរិ៍ នេះទល់នឹងក្រុម Almeria។ ដោយឡែកកិច្ចសន្យាដែលនៅសល់ដល់ឆ្នាំ ២០២៤ នឹងបញ្ចប់ដោយមានប្រសិទ្ធភាពភ្លាមៗនៅសប្តាហ៍នេះតែម្តង៕