មានចឹងទៀត! ក្លិបគូប្រជែងរបស់ Al-Nassr ប្រកាសដាក់លក់អាវរបស់ Messi ក្រោយឃើញសន្ទុះនៃការទិញអាវរបស់ Ronaldo មានច្រើនពេក - TrueID

មានចឹងទៀត! ក្លិបគូប្រជែងរបស់ Al-Nassr ប្រកាសដាក់លក់អាវរបស់ Messi ក្រោយឃើញសន្ទុះនៃការទិញអាវរបស់ Ronaldo មានច្រើនពេក

January 3, 2023

អារ៉ាប់ប៊ីសាអូឌីត៖ ក្លិប Al-Hilal ដែលជាគូប្រជែងរបស់ក្លិប Al-Nassr បានប្រកាសដាក់លក់អាវរបស់ ខ្សែប្រយុទ្ធ Lionel Messi នៅក្នុងហាងលក់សម្ភារៈកីឡារបស់ខ្លួន បន្ទាប់ពីឃើញថាមានមនុស្សទៅតម្រង់ជួរទិញ អាវរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ ហាងរបស់ក្លិប Al-Nassr ច្រើនពេក។​

ក្លិប Al-Hilal លក់អាវរបស់ Lionel Messi 
ក្លិប Al-Hilal លក់អាវរបស់ Lionel Messi 

Cristiano Ronaldo ទើបតែប្រកាសចុះកុងត្រា២ឆ្នាំកន្លះជាមួយក្លិប Al-Nassr ដោយរូបគេនឹងទទួលបានប្រាក់ឈ្នូលជិត២០០លានដុល្លារក្នុងមួយរដូវកាលផងដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

​យ៉ាងណាមិញ ភ្លាមៗក្រោយការប្រកាសចុះកុងត្រាគេ ក្លិប Al-Nassr បានដាក់លក់អាវរបស់ Ronaldo ហើយក៏មានអ្នកតម្រង់ជួរទិញយ៉ាងច្រើន។​

អាវរបស់ Ronaldo
អាវរបស់ Ronaldo
អាវរបស់ Ronaldo
អាវរបស់ Ronaldo

ការដាក់លក់អាវរបស់ Messi របស់ក្លិប Al-Hilal គឺដើម្បីផ្ចាញ់ផ្ចាលការមកដល់របស់ Ronaldo ស្របពេលក្លិបទាំងពីរទើបតែប្រកួត Riyadh Derby ជាមួយគ្នា កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២កន្លងទៅ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...