កាន់តែកាច! Sportbible វិភាគថា Chelsea នឹងប្រើប្រព័ន្ធលេងបែបនេះ បើយើងបាន Ronaldo និង De Ligt - TrueID

កាន់តែកាច! Sportbible វិភាគថា Chelsea នឹងប្រើប្រព័ន្ធលេងបែបនេះ បើយើងបាន Ronaldo និង De Ligt

July 10, 2022

បរទេស៖ អ្នកកាសែត Fabrizio Romano បានអះអាងថា Chelsea ចុះកុងត្រាយកបាន Raheem Sterling ពី Manchester City ផ្លូវការហើយ ក្នុងតម្លៃ ៤៥ លានផោន ឬប្រមាណជា (៥៤ លានដុល្លារអាមេរិក) បូកជាមួយប្រាក់បន្ថែម ១០ លានផោន ឬប្រមាណជា (១២ លានដុល្លារអាមេរិក)ទៀត អមជាមួយកុងត្រារយៈពេល ៥ ឆ្នាំ។

Raheem Sterling 
Raheem Sterling 

យ៉ាងណាមិញ សម្រាប់មហិច្ចតារបស់ Chelsea គឺមិនទាន់អស់នោះទេ ដោយពួកគេនៅត្រូវការកីឡាករឆ្នើមៗមួយចំនួនទៀត ដូចជាខ្សែការពារកណ្តាល Matthijs De Ligt របស់ Juventus និងជាពិសេស Cristiano Ronaldo ដែលកំពុងមានបំណងចង់ចាកចេញពី Manchester United។

Cristiano Ronaldo
Cristiano Ronaldo
Matthijs De Ligt
Matthijs De Ligt

បន្ថែមពីនេះទៀត Chelsea ក៏កំពុងមានពាក្យចចាមអារ៉ាមចង់បានកីឡាករមួយចំនួនទៀតដែរ ក្នុងនោះមានខ្សែប្រយុទ្ធ Broja ដែលកំពុងដាក់ឱ្យ Southampton ខ្ចីជើង និងខ្សែបម្រើ Gallagher ដែលកំពុងដាក់ឱ្យ Crystal Palce ខ្ចីជើងដូចគ្នា។

Gallagher និង Broja
Gallagher និង Broja

ទាក់ទងនឹងកីឡាករខាងលើ, កាសែត Sportbible របស់ អង់គ្លេសបានធ្វើការវិភាគថា Chelsea នឹងអាចប្រើប្រព័ន្ធលេង ៤-២-៣-១ នៅរដូវកាលក្រោយ ក្រោមការដឹកនាំរបស់លោក Thomas Tuchel៖

រូបភាព
រូបភាព

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...