បរទេស៖ កាលពីយប់ថ្ងៃ ចន្ទ កន្លងទៅត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២២ក្រុមម្ចាស់ផ្ទះ Vannes បានបើកទ្វាកីឡដ្ឋានStade de la Rabine របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវParis Saint-Germain នៅក្នុងការប្រកួតវគ្គ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ French Cup។
ជាការពិតណាស់ តាមរយៈការប្រកួតយើងឃើញថាក្រុមភ្ញៀវPSG ពិតជាធ្វើបានល្អមែនទែនដោយអាចយកឈ្នះទៅលើក្រុម Vannes យ៉ាងចាស់ដៃក្នុងលទ្ធផល៤-០, ខណៈជ័យជម្នះមួយនេះបានធ្វើឱ្យក្រុមអ្នកមានបារាំងទទួលបានកៅអីគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយជាបន្តទៀត។
គួរបញ្ជាក់ថា ខ្សែការពារ PresnelKimpembe ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ PSG នៅនាទីទី ២៨, មុនពេល Kilian Mbappe រកបាន៣គ្រាប់ម្នាក់ឯង (hat-trick) ពោលគឺនៅនាទីទី ៥៩, ៧១ និង ៧៦៕
សូមទស្សនាវីដេអូខាងក្រោម៖