បរទេស៖ Lionel Messi នៅតែបង្ហាញសមត្ថភាពមិនគួរឱ្យជឿ ដ្បិតបច្ចុប្បន្នឈានចូលវ័យ ៣៥ឆ្នាំទៅហើយ ខណៈយប់មិញថ្ងៃទី ៣១ ខែកក្កដា នេះរូបគេរកបានមួយគ្រាប់យ៉ាងអស្ចារ្យហើយថែមទាំងជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតទៀតផង (Man of theMatch)។
ជាការពិតណាស់ នៅក្នុងការប្រកួតពាន SuperCup មុនបើករដូវកាលយប់មិញ Paris Saint-Germain បានទទួលជ័យជម្នះទៅលើក្រុម Nantes ក្នុងលទ្ធផល ៤-០, ក្នុងនោះ NeymarJr. រកបាន ២ គ្រាប់ម្នាក់ឯង និង ២ គ្រាប់ទៀតគឺរកបានដោយLionel Messi និង Sergio Ramos។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖