អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា បានតឿនថ្នាក់លើរបស់ក្លិប ឲ្យបញ្ចេញកញ្ចប់ថវិការ ១០០លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធ Goncalo Ramos។
ជាការពិតណាស់ លោក Ten Hag តែងតែមានផែនការក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់មករួមក្រុមនៅក្នុងខែមករាខាងមុខនេះ ហើយ គោលដៅទីមួយរបស់លោក គឺ Cody Gakpo ដែលបានសម្រេចចិត្តជ្រើសយក Liverpool ទៅវិញ ដែលជាហេតុធ្វើឲ្យលោកត្រូវប្តូរទិសដៅចង់បាន Ramos វិញ។
បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា លោក Ten Hag ពិតជាចង់បាន Ramos មករួមក្រុមខ្លាំងមែនទែន ខណៈ តារាឆ្នើមរបស់ Benfica និង ក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើ មានតម្លៃខ្លួនផ្តាច់កុងត្រារហូតដល់ទៅ ១០០លានផោន (ឬប្រមាណ ១២០លានដុល្លារ)៕
ប្រភព៖ metro