អង់គ្លេស៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ថាចង់យក ខ្សែប្រយុទ្ធ Romelu Lukaku ទៅធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur នៅខែមករាខាងមុខនេះ។
លោក Graham Potter បានចូលមកដឹកនាំ Chelsea ជំនួសលោក Thomas Tuchel ហើយដោយក្នុងនោះ គេរំពឹងថាលោកនឹងទិញយកកីឡាករថ្មីៗនាទីផ្សារដោះដូររដូវរងាខាងមុខ។
Kane ដែលជាខ្សែប្រយុទ្ធស្នូលរបស់ Spurs នៅសល់កុងត្រា២ឆ្នាំទៀត ខណៈដែលនៅរដូវកាលនេះ រូបគេស៊ុតបញ្ចូលទីបាន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨ប្រកួតនៅរដូវកាលនេះ។
សារព័ត៌មាន Calciomercato បានផ្សាយថា Chelsea ចង់វាយ Lukaku ចេញទៅឲ្យ Spurs និងថែមប្រាក់មួយចំនួនក្នុងការយក Kane មកវិញស្របពេល Lukaku ធ្លាប់ជាកូនក្រុមរបស់លោក Antonio Conte កាលលោកដឹកនាំនៅ Inter Milan ៕
ប្រភព៖ sportskeeda