អង់គ្លេស៖ ក្លិបអ្នកមានជាន់ថ្មី Newcastle បានចូលប្រជែងយកខ្សែប្រយុទ្ធ Timo Werner ពីក្លិប Chelsea ខណៈដែល Juventus ក៏ចង់បានរូបគេដែរ។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថាកាលពីម្សិលមិញថា Werner ចង់ចាកចេញពីក្លិបខណៈដែលភាគីលោក Thomas Tuchel ក៏ចង់លក់គេចេញដែរដោយធ្លាប់បានដាក់សំណើឲ្យ Werner ធ្វើជាផ្នែកមួយនៃការទិញយក Matthijs de Ligt តែការចរចាត្រូវបរាជ័យទៅវិញ។
អ្នកកាសែត Christian Falk បានផ្សាយថា ទើប ភាគីលោក Eddit Howe ចង់ចូលប្រជែងយកគេដែរដើម្បីយកមកពង្រឹងក្រុម។
គួរបញ្ជាក់ផងដែរថា Timo Werner ចូលលេងបាន១៥៨ប្រកួត ឲ្យ RB Leipzig ដោយស៊ុតបញ្ចូលទីបានដល់ទៅ៨៣គ្រាប់និងបញ្ជូនបាល់៤០គ្រាប់៕
ប្រភព៖ caughtoffside