Barca ចង់បានតារាជួរមុខពី Man City ម្នាក់នេះក្នុងករណីទិញ Kounde មិនបាន - TrueID

Barca ចង់បានតារាជួរមុខពី Man City ម្នាក់នេះក្នុងករណីទិញ Kounde មិនបាន

July 22, 2022

អេស្ប៉ាញ៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់ទិញយក ខ្សែការពារ Aymeric Laporte ពីក្លិប Manchester City បើសិនបរាជ័យក្នុងការទិញយក Jules Kounde ពី Sevilla ។

ខ្សែការពារ Aymeric Laporte
ខ្សែការពារ Aymeric Laporte

អ្នកកាសែត Fabrizio Romano បានរាយការណ៍ថា Kounde កំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយ Barcelona ផងនិង Chelsea ផងខណៈដែលគេជឿថាភាគីលោក Thomas Tuchel អាចនឹងមានអាទិភាពក្នុងការយកខ្សែការពារសញ្ជាតិបារាំងនេះជាងក្លិបយក្សនៅតំបន់កាតាឡាន់។

ខ្សែការពារ Jules Kounde 
ខ្សែការពារ Jules Kounde 

ដូច្នេះហើយទើបភាគីលោក Xavi Hernandez ងាកមកចុចយក Laporte ជាគោលដៅទី២ ដើម្បីយកមកពង្រឹងក្រុមបើទោះបីជាយកបាន Andreas Christensen និង Franck Kessie ក៏ដោយ។

ខ្សែការពារ Aymeric Laporte
ខ្សែការពារ Aymeric Laporte

យ៉ាងណាមិញ Aymeric Laporte ទើបតែចេញមុខនិយាយដោយផ្ទាល់ថាគេមិនចង់ចាកចេញពី Manchester City ទេស្របពេលលោក Pep Guardiola ក៏បានដាក់ឲ្យគេចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមដោយចាប់ដៃគូជាមួយ Ruben Dias នៅរដូវកាលមុនផងដែរ៕

ខ្សែការពារ Aymeric Laporte
ខ្សែការពារ Aymeric Laporte

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...