អឺរ៉ុប៖ ជំនួបរវាងក្រុមជម្រើសជាតិបារាំង និង ក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានគេចាត់ទុកជាការប្រកួតគូសត្រូវគ្នាប្រចាំទ្វីបអឺរ៉ុប ហើយ ពីដើមឡើយក្រុមបាល់ទាត់អាល្លឺម៉ង់ គេបានហៅថា សារធារណៈរដ្ឋវ៉ៃម៉ា។ ក្រុមទាំងពីរបានធ្វើប្រកួតជាមួយគ្នាជាលើកដំបូងនៅក្នុងក្នុងឆ្នាំ១៩៣១ និង ចាប់តាំងពីពេលនោះមករហូតដល់ពេលបច្ចុប្បន្នក្រុមទាំងពីរធ្លាប់ប៉ះគ្នា៣១ប្រកួតសរុបទាំងការប្រកួតមិត្តភាព និង ពានរង្វាន់ផ្លូវការ។
ជាការពិតណាស់ សម្រាប់លទ្ធផលវិញ ក្នុងចំណោម៣១ប្រកួត បារាំងទទួលបានជ័យជម្នះ១៤ដង រីឯ អាល្លឺម៉ង់ ធ្លាប់បានឈ្នះ១០ដង ខណៈ៧ប្រកួតទៀត គឺ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ បារាំង ពុំធ្លាប់ស្គាល់រសជាតិចាញ់ អាល្លឺម៉ង់ ឡើយក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ដោយបរាជ័យរបស់ពួកគេចុងក្រោយ គេ នៅក្នុងឆ្នាំ២០១៤ ក្នុងព្រឹត្តិការណ៍ World Cup ដែលពេលនោះ អាល្លឺម៉ង់ ជាម្ចាស់ជើងឯក។ ចាប់តាំងពីពេលនោះមក បារាំងបានចាប់ផ្តើមយកឈ្នះលើអាល្លឺម៉ង់បានបីប្រកួត និង បីប្រកួតទៀតស្មើគ្នា។
ការប្រកួតចុងក្រោយបំផុតដែលក្រុមទាំងពីរប៉ះគ្នា គឺ នៅក្នុងពានរង្វាន់ UEFA Nation League កាលពីឆ្នាំ២០១៨ ដែលបារាំងបានយកឈ្នះក្នុងលទ្ធផល ២ទល់នឹង១។ បើយើងងាកមកកាន់ស្ថិតិកីឡាករវិញ ពោល Antoine Griezmann ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងការប្រកួតទល់នឹងអាល្លឺម៉ង់ដោយធ្លាប់ស៊ុតបានបួនគ្រាប់ ខណៈលោក Gerd Muller និង Rudi Voller របស់អាល្លឺម៉ង់ធ្លាប់ស៊ុតបានបីគ្រាប់៕
ប្រភព៖ republic world