ក្លិបអ្នកមាន Paris Saint-Germain បានបើកការចរចារជាមួយ Cristiano Ronaldo ហើយនៅពេលនេះ វាកាន់តែច្បាស់ហើយថា Ronaldo ពិតជាចង់ចាកចេញពីទឹកដី Juventus បន្ទាប់ពីបានដឹកឡានទំនើបៗរបស់ខ្លួនចេញពីក្រុង Turin ។ បន្ទាប់ពីក្លិបតែងតាំងលោក Massimiliano Allegri មកដឹកសារជាថ្មីវិញ ក៏មិនបានធ្វើអោយ Ronaldo មានទំនុកចិត្តចំពោះសេះបង្កង់ Juventus ឡើយ។
យោងតាមការចុះផ្សាយរបស់ Dailymail បានរាយការណ៍ហើយថា Paris Saint-Germain បានបើកការចរចាជាមួយភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes ដើម្បីនាំយក ខ្សែប្រយុទ្វវ័យ៣៦ឆ្នាំរូបនេះមកកាន់ទឹកដីបារំាង Parc Des Princes ។ ក្នុងរដូវការនេះគាត់បានស៊ុតបញ្ចូលទី ៣៦គ្រាប់គ្រប់កម្មវិធីហើយជួយឲ្យក្រុម Juventus ឈ្នះពានដូចជា៖ Coppa Italia និង Italian Super Cup៕
ប្រភព៖ Dailymail