បារាំង៖ លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងមិនលក់ខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតម្លៃខ្លួនទទេនោះទេ។
លោក Al-Khelaifi បាននិយាយថា៖" ខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់ថា Mbappe នឹងនៅបន្តជាមួយ PSG យើងនេះទៀត។ ពួកយើងនឹងលក់គេចេញនោះទេ ហើយក៏គេក៏មិនចេញពីយើងទៅក្នុងដោយគ្មានតម្លៃអីដែរ។ ខ្ញុំនឹងមិនបញ្ជាក់ថាយើងថាបានពិភាក្សាចរចាជាមួយគ្នាស៊ីជម្រៅដល់់ណានោះទេ។ អ្វីដែលខ្ញុំចង់ប្រាប់នោះគឺថា យើងកំពុងដំណើរការជាមួយគ្នាយ៉ាងរលូនណាស់។ ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានគោលដៅដូចគ្នាក្នុងកិច្ចពិភាក្សានេះ"។
លោកបានបន្តថា៖" នេះជាគឺជា Paris ហើយនៅនេះក៏ជាប្រទេសរបស់គេដែរ។ គេមានបេសកម្មមួយគឺថា មិនត្រឹមតែជាកីឡាករបាល់ទាត់ម្នាក់ទេ គេត្រូវតែកីឡាករម្នាក់ដែលត្រូវលើកស្ទួយ Ligue 1 ទាំងមូលនេះ លើកតម្កើងប្រទេស និងខ្លួនគេផងដែរ។ គេជាក្មេង និងជាកីឡាករដ៏អស្ចារ្យមួយ។ គេនឹងបានពាន Ballon d’Or នៅឆ្នាំមួយមិនខាន។ ខ្ញុំច្បាស់១០០%។ គេមានអ្វីៗគ្រប់យ៉ាងហើយ អញ្ចឹងគេនឹងបន្តជាមួយយើង។ សួរថាគេចង់ទៀត? មានក្លិបណាដែលអាចប្រកួតជាមួយយើងបាននៅថ្ងៃនេះ?
Mbappe នឹងចប់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈនៅរដូវកាលខាងមុខមានក្លឹបធំៗជាច្រើនចង់បានគេ តែគេមិនទាន់ឆ្លើយតបយ៉ាងម៉េចនឹងក្លិបទាំងនោះ ព្រមទាំងមិនទាន់បន្តកុងត្រាថ្មីជាមួយ PSG តាមតែក្លិបនេះចង់បាន៕
ប្រភព៖ Goal