វីវរហើយ! បារាំង អាចបាត់បង់តារាឆ្នើមរូបនេះនៅ World Cup ដោយសារតែបញ្ហារបួស - TrueID

វីវរហើយ! បារាំង អាចបាត់បង់តារាឆ្នើមរូបនេះនៅ World Cup ដោយសារតែបញ្ហារបួស

July 28, 2022

បរទេស៖ ក្រុមជម្រើសជាតិ បារាំង អាចនឹងអវត្តមានខ្សែបម្រើ Paul Pogba នៅក្នុងព្រឹត្តិការណ៍ World Cup ២០២២ ខាងមុខបន្ទាប់ពីរូបគេទទួលរងរបួសនៅក្នុងការហ្វឹកហាត់ pre-season ជាមួយ Juventus ថ្មីៗនេះ។

Paul Pogba
Paul Pogba

បន្ទាប់ពីចាកចេញពី ManchesterUnited ខ្សែបម្រើ Pogba បានត្រឡប់មកចូលរួមជាមួយ Juventus ជាលើកទី ២ នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន ហើយនៅក្នុងការហ្វឹកហាត់ pre-seasonជាមួយក្រុមសេះបង្កង់ រូ​បគេបានទទួលរងរបួសជង្គង់ធ្ងន់ធ្ងរដែលតាមព័ត៌មានបណ្តោះអាសន្នរូបគេអាចនឹងអវត្តមានពីទីលានរហូតដល់ ៤០-​៦០ ថ្ងៃឯណោះ។

យោងតាមការចុះផ្សាយរបស់កាសែតនៅក្នុងប្រទេសអ៊ីតាលី La Gazzetta dello Sport និង Corrieredello Sport បានឱ្យដឹងថា Pogba អាចនឹងអវត្តមានរយៈពេលវែង ហើយប្រសិនបើរូបគេត្រូវវះកាត់ទៀតនោះនោះនឹងត្រូវអវត្តមានកាន់តែវែង ពោលគឺរហូតដល់ទៅ ៤ ទៅ ៥ ខែឯណោះ ដែលនេះជាបញ្ហាចោទធ្ងន់មែនទែនក្នុងការបង្ហាញខ្លួននៅWorld Cup។

Paul Pogba
Paul Pogba

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ WorldCup គឺនៅសល់ត្រឹមតែ ៤ ខែទៀតប៉ុណ្ណោះ ដូច្នេះ Pogbaអាចនឹងអវត្តមានឱ្យក្រុមជម្រើសជាតិ បារាំង ប្រសិនបើរូបគេត្រូវវះកាត់ចំពោះរបួសជង្គង់មួយនេះ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...