កាតា៖ ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាង Cristiano Ronaldo នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីរកបាន២គ្រាប់ ទល់នឹង ប៉ូឡូញ កាលពីយប់ថ្ងៃទី៤ខែធ្នូកន្លងទៅនេះ។
បារាំង ដែលជាក្រុមការពារតំណែងជើងឯក បានយកឈ្នះ ប៉ូឡូញ ៣ ទល់នឹង១ ដោយក្នុងនោះ Mbappe រកបាន២គ្រាប់ផងដែរ។
គ្រាប់ទី២ក្នុងការប្រកួតនេះ ជាគ្រាប់ដែល Mbappe ស៊ុតលើកទី៩ហើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទាំងពីរលើកគឺឆ្នាំ ២០១៨ និង ២០២២ ខណៈដែល Ronaldo ស៊ុតបញ្ចូលទីទើបតែបាន៨គ្រាប់ទេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៥លើកដែលខ្លួនបានបង្ហាញខ្លួន។
៩គ្រាប់នេះក៏ធ្វើឲ្យ Mbappe តាមស្មើកំណត់ត្រា Lionel Messi ដែលរកបាន៩គ្រាប់ឲ្យអាហ្សង់ទីន ក្នុងការប្រកួតបាល់ទាត់ពិភពលោកផងដែរ៕
ប្រភព៖ sportskeeda