Diego Llorente ជាកីឡាករទី២​ ក្នុងក្រុមគោជល់អេស្ប៉ាញដែលវិជ្ជមានជំងឺកូវីដ១៩ - TrueID

Diego Llorente ជាកីឡាករទី២​ ក្នុងក្រុមគោជល់អេស្ប៉ាញដែលវិជ្ជមានជំងឺកូវីដ១៩

June 9, 2021

បរទេស៖ តាមរយៈការប្រកាសរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ កីឡាករម្នាក់ដែលជាសមាជិករបស់ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ Diego Llorente ត្រូវបានធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ Sergio Busquets​

កីឡាករ Diego Llorente
កីឡាករ Diego Llorente
  កីឡាករ Sergio Busquets​ 
  កីឡាករ Sergio Busquets​ 

សហពន្ធ័បាល់ទាត់របស់ប្រទេសអេស្ប៉ាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ សហព័ន្ធមានការសោកស្តាយចំពោះកីឡាករ Diego Llorente ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងការធ្វើតេស្ត PCR ចុងក្រោយបង្អស់ដែលត្រូវបានធ្វើឡើងនៅជំរុំរបស់ក្រុមជម្រើសជាតិអេស្ប៉ាញនៅឯ Las Rozas ។ កីឡាកររូបនេះនឹងចាកចេញពីជំរុំរបស់ក្រុមជម្រើសជាតិអេស្ប៉ាញនៅយប់នេះដោយប្រើថ្នាំព្យាបាលតាមវិធីសាស្រ្តសុខាភិបាលទាំងអស់។

ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ
ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ
កីឡាករ Diego Llorente
កីឡាករ Diego Llorente

កីឡាករ Diego Llorente ​បានចូលរួមធ្វើតេស្តជាមួយកីឡាករ ​Sergio Busquets ដោយទទួលបានលទ្ធផលវិជ្ជមាន ហើយការត្រៀមខ្លួនសម្រាប់ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញសម្រាប់ពានរង្វាន់ Euro​ ហាក់ធ្លាក់ទៅក្នុងភាពច្របូកច្របល់នៅពេលដែលកីឡាករទាំងពីររូបមានជំងឺកូវីដ១៩​ មុនយុទ្ធនាការប្រកួតដែលជិតមកដល់ទៅហើយ ។ ក្រុមជម្រើសជាតិអេស្បាញនឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិស៊ុយអែតក្នុងការប្រកួតបើកឆាកពូល E របស់ពួកគេនៅ Seville នាថ្ងៃអាទិត្យខាងមុខនេះ៕

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...