សឹងតែមិនគួរឱ្យជឿ! ស្តេចប្រដាល់ Canelo តែងតែនិយាយលាប្រពន្ធកូន រៀងរាល់ការប្រកួត ដោយគាត់មិនខ្លាចស្លាប់នៅលើសង្វៀនឡើយ - TrueID

សឹងតែមិនគួរឱ្យជឿ! ស្តេចប្រដាល់ Canelo តែងតែនិយាយលាប្រពន្ធកូន រៀងរាល់ការប្រកួត ដោយគាត់មិនខ្លាចស្លាប់នៅលើសង្វៀនឡើយ

May 1, 2021

បរទេស៖ ស្តេចប្រដាល់ពិភពលោក របស់អាមេរិក Canelo Alvarez បានបញ្ជាក់ប្រាប់គ្រប់គ្នាថាគាត់តែងតែងនិយាយលាទៅកាន់ប្រពន្ធ និងកូនស្រី រៀងរាល់មុនគាត់ឈានជើងចូលក្នុងសង្វៀន។

កីឡាករ Canelo Alvarez
កីឡាករ Canelo Alvarez

បងប្អូនប្រាកដជាដឹងហើយថា កីឡាទាំងអស់តែងតែមានគ្រោះថ្នាក់ ប៉ុន្តែវាស្ថិតទៅតាមកម្រិតរបស់វា និងការប្រុងប្រយ័ត្នរបស់បុគ្គលម្នាក់ៗ។ សម្រាប់ប្រភេទកីឡាប្រយុទ្ធគឺវាមានភាគរយគ្រោះថ្នាក់ច្រើន ដោយយើងមិនអាចប៉ាន់ស្មានបានឡើយ។

កីឡាករ Canelo Alvarez (ខោក្រហម)
កីឡាករ Canelo Alvarez (ខោក្រហម)

សម្រាប់ស្តេចប្រដាល់លំដាប់ពិភពលោក Canelo គាត់បានដឹងយ៉ាងច្បាស់នូវហានិភ័យក្នុងអាជីពប្រដាល់សកលរបស់គាត់។ ទោះបីជាប្រដាល់សកលប្រើតែកណ្តាប់ដៃក៏ពិតមែន ប៉ុន្តែទម្ងន់កណ្តាប់ដៃរបស់កីឡាករម្នាក់ៗគឺពិតជាធ្ងន់ណាស់ ដែលយើងតែងតែឃើញស្នាមបែកនៅលើមុខ ឬអាចបណ្តាលឲមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាពិសេសផ្នែកក្បាល៕

កីឡាករ Canelo Alvarez និងគ្រួសាររបស់គាត់
កីឡាករ Canelo Alvarez និងគ្រួសាររបស់គាត់

ប្រភព៖​ The Sun

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...