ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោក ប៉ុន សុខដែលជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា អ្នកប្រដាល់គុនខ្មែរ លំដាប់ជួរមុខរបស់ប្រទេសកម្ពុជាកីឡាករ ឡៅ ចិត្ត្រា បានឆ្លងជំងឺកូវីដ១៩ កំលុងចុះបំពេញបេសកកម្ម ដឹកជញ្ជូនស្បៀងចែកជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ក្នុងរាជធានី ភ្នំពេញ។
ចិត្ត្រា ត្រូវបានក្រុមគ្រូពេទ្យ ចុះពិនិត្យយកសំណាកស្វែងរកមេរោគកូវីដ១៩ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។ជាមួយគ្នានេះដែរ ក៏មានអ្នកជាប់ពាក់ព័ន្ធចំនួន ២នាក់ទៀត ក្នុងនោះរួមមាន លោក ឡៅ ណាតដែលជាគ្រូជំនួយ និងកីឡាករ ឡៅ ចន្ត្រា ខណៈអ្នកទាំង៣នេះ បានយកទៅធ្វើចត្តាឡីស័ក នៅខ័ណ្ឌព្រែកព្នៅរួចរាល់ហើយ៕
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប