កម្ពុជា៖ កីឡាករ ហ៊ុន កង បានបង្ហោះសារ ឈប់ទទួលប្រាក់ឧបត្ថម្ភពីលោក ផែង វណ្ណៈ ហើយ ដោយបានផ្ដាំឲ្យបង្វិលប្រាក់លើកទឹកចិត្តនោះជូនទៅកាន់ កីឡាករធឿន ធារ៉ា ជំនួស វិញ។
ជាការពិតណាស់ បើទោះជាមិនបានជោគជ័យនៅការប្រកួតទល់នឹង កីឡាករ សែន ឆៃ នៅសង្វៀន Thai Fight កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ ប៉ុន្តែ ហ៊ុន កងនៅតែទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រនៅកម្ពុជា ហើយក៏ទទួលបានប្រាក់ឧបត្ថម្ភនានាផងដែរ ក្រោយពីបញ្ចប់ការប្រកួតនោះ។
ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួតនៅThaiFight លោក ផែង វណ្ណៈ ក៏បាននាំយកថវិការ ដែលទទួលបានពីសុប្បរសជនជូនទៅដល់ម្ចាស់ពាន និង ជាម្ចាស់ខ្សែក្រវាត់កីឡាករ ធឿន ធារ៉ា ចំនួន២ពាន់ដុល្លារ និង ហ៊ុន កង១ពាន់ដុល្លារផងដែរ ដោយលោក បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២ យ៉ាងដូច្នេះថា៖
យ៉ាងណាមិញ កាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃទី៥ខែមករា ឆ្នាំ២០២៣ ហ៊ុន កង បានលើកឡើងថាខ្លួន មិនទាន់បានទទួល ប្រាក់លើកទឹកចិត្ត ដែលសប្បុរសជនផ្ញើរមកតាមលោក ផែងវណ្ណៈនៅឡើយទេ ដោយកីឡាករគុនខ្មែររូបនេះ បានសរសររៀបរាប់ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
ភ្លាមៗក្រោយឃើញការបង្ហោះសំណេរខាងលើលោក ផែង វណ្ណៈ បានតបទៅវិញធ្ងន់ៗ ថា ហ៊ុន កង ឫកណាស់ ហើយកីឡាករ ហ៊ុន កងខ្លួនឯងទៅវិញទេដែលមិនព្រមទាក់ទងទៅលោក តាំងពីប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២មក ។
ក្រោយមក ហ៊ុន កង ហាក់លែងចង់វែងឆ្ងាយនឹងរឿងនេះទៀត ដោយបានប្រកាស ឈប់ទទួលប្រាក់លើកទឹកចិត្ត១ពាន់ដុល្លារនោះ ដោយរូបគេបានសរសរតបទៅលោកផែងវណ្ណៈវិញថា៖