បុកគ្នាមួយទំហឹងហ្មង! ម្នាក់ពូកែទាត់ ម្នាក់ពូកែម៉ាត់ ចុងក្រោយ ឡៅ ចន្ទ្រា ចូល១ដៃងងឹតមុខឈឹងត្រឹមទឹក៣ (មានវីដេអូ) - TrueID

បុកគ្នាមួយទំហឹងហ្មង! ម្នាក់ពូកែទាត់ ម្នាក់ពូកែម៉ាត់ ចុងក្រោយ ឡៅ ចន្ទ្រា ចូល១ដៃងងឹតមុខឈឹងត្រឹមទឹក៣ (មានវីដេអូ)

June 26, 2021

ភ្នំពេញ៖ ក្រោយខកខានឡើងសង្វៀនអស់មួយរយៈ អ្នកលេងគុនខ្មែរលំដាប់ជួរមុខរបស់កម្ពុជារហស្សនាម នាយសង្ហារ កីឡាករ ឡៅ ចន្ទ្រា បានវិលមកឡើងសង្វៀនវិញ ហើយ ដោយ ប៉ះជាមួយអ្នកលេងកណ្ដាប់ដៃមកពីក្លិបសមាគមន៍កីឡាប្រដាល់ កងយោធពលខេមរភូមិន្ទ កីឡាករ ថៃ រិទ្ធី នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័នកាលពីព្រឹក ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា នេះ។

ចាប់ផ្ដើមទឹក១ កីឡាករទាំងពីរ បានត្រឹមស្ទាបស្ទង់គ្នាទៅមកមិនទាន់បញ្ចេញអាវុធនោះឡើយ។ យ៉ាងណាមិញ ក្រោយគោះជួងទឹក២ ភ្លាម កីឡាករទាំងពីរ ចាប់ផ្ដើមចេញអាវុធ ធ្ងន់ៗជាងមុន ដោយ ចន្ទ្រា ព្យាយាមទាត់យ៉ាងសន្ធាប់ ប៉ុន្តែ រិទ្ធី មិនណយនោះទេដោយម៉ាត់ចូលធ្ងន់ៗជាច្រើនដៃ ធ្វើឲ្យចន្ទ្រា រាងមានការលំបាកណាស់ដែរ។

ទោះជាយ៉ាងណា ការប្រកួតដ៏ជក់ចិត្តនេះមិនឲ្យអូសបន្លាយដល់ទឹកទី៥នោះទេ ពោលបានត្រឹមពាក់កណ្ដាលទឹក៣ ក្រោយស្រុកគ្នាមួយប្រាវកីឡាករ ឡៅចន្ទ្រា បានភ្លាត់ចូល១ដៃយ៉ាងធ្ងន់របស់ រិទ្ធី ត្រូវ អាជ្ញាកណ្ដាលរាប់រហូតដល់បញ្ឈប់។ ដូច្នេះ ការប្រកួតនេះ ជ័យជម្នះ បានទៅលើ អ្នកវ័យ២៣ឆ្នាំ កីឡាករ ថៃ រិទ្ធី៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាការប្រកួតនេះជក់ចិត្តខ្លាំងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...