កម្ពុជា៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ (Camsoc) បានមានប្រសាសន៍ថា "ភាគីថៃមានសិទ្ធមិនចូលរួមប្រកួតគុនខ្មែរ ក្នុងព្រឹត្តិការណ៍ SEA Games ២០២៣ ចំណែកកម្ពុជាក៏នឹងមិនចូលរួមប្រកួត Muay Thai ក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០២៥ ដូចគ្នា"។
នាប៉ុន្មានថ្ងៃចុងក្រោយនេះហាក់មានភាពចម្រូងចម្រាស់មែនទែនលើវិញ្ញាសាប្រដាល់ក្នុងការដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍ SEA Games ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពី កម្ពុជា បានសម្រេចចិត្តប្តូរឈ្មោះពី Muay Thai ទៅជា "គុនខ្មែរ" វិញ។
យ៉ាងណាមិញ ក្រោយការប្តូរឈ្មោះនេះ សហព័ន្ធកីឡាប្រដាល់ថៃ បានប្រកាសជាដាច់ខាតថា នឹងមិនដាក់វិញ្ញាសាប្រដាល់មកចូលរួមព្រឹត្តិការណ៍ SEA Games លើកទី ៣២ នេះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន នៅតែបង្ហាញគោលជំហររឹងមាំក្នុងនាម កម្ពុជា ជាម្ចាស់ផ្ទះ ហើយក្នុងនោះដកស្រង់ចេញពីសារព័ត៌មាន Thmey Thmey លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖