វៀតណាម៖ កីឡាកររបស់ កម្ពុជា រួមមាន បឺត សង្ឃឹម, លន បញ្ញា និង កាន់ ម៉េងហុងបានកក់កៅអីរួចរាល់ហើយក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាសពីព្រឹត្តិការណ៍Sea Games លើកទី ៣១ ដែល វៀតណាមធ្វើជាម្ចាស់ផ្ទះលើប្រភេទវិញ្ញាសា Kickboxing។
ជាការពិតណាស់ កីឡាកររបស់កម្ពុជាទាំង៣ រូបខាងលើ សុទ្ធតែបានផ្តួលគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្សិលមិញដូចគ្នា,ក្នុងនោះ បឺត សង្ឃឹម បានផ្តួលកីឡាករ Seaw Wei Sheng របស់ម៉ាឡេស៊ី, លន បញ្ញា បានផ្តួលកីឡាករ Rodnok Ophat របស់ថៃ និង កាន់ ម៉េងហុង បានផ្តួលកីឡាករ Marajaya AwangkuAbdul របស់ ម៉ាឡេស៊ី។